Cambodian

ស្នើសុំច្បាប់ឈប់សម្រាកមើលថែគ្រួសារ និងព្យាបាលជំងឺដោយទទួលបានប្រាក់កម្រៃនៅក្នុងរដ្ឋ WA

សម្រាប់សេវាជំនួយផ្នែកភាសាឥតគិតថ្លៃ សូមហៅទូរសព្ទទៅលេខ 833-717-2273 រួចជ្រើសយកជម្រើសទី 7 បន្ទាប់មកជម្រើសទី 2។ អ្នកជំនាញផ្នែកថែទាំអតិថិជននឹងឆ្លើយជាភាសាអង់គ្លេស។ សូមប្រាប់ពួកគេពីភាសាដែលអ្នកនិយាយ បន្ទាប់មកគេនឹងដាក់អ្នកឲ្យរង់ចាំ ខណៈពេលពួកគេរកអ្នកបកប្រែផ្ទាល់មាត់ឱ្យមកលើបណ្តាញ។

មានច្បាប់ឈប់សម្រាកដោយទទួលបានប្រាក់កម្រៃពីរប្រភេទសម្រាប់បុគ្គលិកភាគច្រើននៅក្នុងរដ្ឋ Washington៖

ច្បាប់សម្រាកព្យាបាលជំងឺ៖ ពេលដែលស្ថានភាពសុខភាពអ្នកមានភាពធ្ងន់ធ្ងរ ដែលមិនអាចឲ្យអ្នកធ្វើការងារបាន។ (ការវះកាត់ ការសម្រាកនៅលើគ្រែនៅពេលមានផ្ទៃពោះ ការសម្រាកក្រោយពេលសម្រាល ឬការព្យាបាលស្ថានភាពសុខភាពរ៉ាំរ៉ៃណាមួយ)

ច្បាប់ឈប់សម្រាកថែទាំគ្រួសារ (រួមបញ្ចូលទាំងច្បាប់ឈប់សម្រាកដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយកូន និងច្បាប់ឈប់សម្រាកសម្រាប់សមាជិកគ្រួសារទាហាន)

  • ដើម្បីឈប់សម្រាកមើលថែរក្សាសមាជិកគ្រួសារដែលកំពុងមានស្ថានភាពសុខភាពធ្ងន់ធ្ងរ
  • ដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយទារកទើបកើតនៅក្នុងគ្រួសារ ឬ៖
  • ច្បាប់ឈប់សម្រាកសម្រាប់សមាជិកគ្រួសារទាហាន ដើម្បីឲ្យអ្នកបានចំណាយពេលជាមួយសមាជិកគ្រួសារណាម្នាក់ ដែលនឹងត្រូវបានបញ្ជូនទៅឈរជើងនៅក្រៅប្រទេស ឬដែលកំពុងត្រលប់មកពីឈរជើងវិញ។

ដើម្បីសុំច្បាប់បាន អ្នកត្រូវតែបានធ្វើការចំនួន 820 ម៉ោងក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ ម៉ោងធ្វើការនៅក្នុងរដ្ឋ Washington ទាំងអស់ នឹងត្រូវបានរាប់បញ្ចូល ទោះជា

អ្នកធ្វើការច្រើនកន្លែង ឬផ្លាស់ប្ដូរនិយោជកក៏ដោយ។

កិច្ចដំណើរការដាក់ពាក្យសុំ

1. ផ្ដល់ដំណឹងដល់​និយោជករបស់អ្នក

2. ប្រមូលផ្ដុំឯកសារ

  • ឯកសារបញ្ជាក់​អត្តសញ្ញាណ សូម​មើលរាល់​ឯកសារដែលអាចទទួលយក​បានទាំងអស់​ តាមរយៈ paidleave.wa.gov/get-ready-to-apply​។ អ្នកមិនតម្រូវឲ្យមានលេខរបប​សន្តិសុខសង្គម​ដើម្បីដាក់ពាក្យ​សុំទេ។
    • សម្រាប់ច្បាប់ឈប់​សម្រាកព្យាបាលជំងឺ ឬច្បាប់ឈប់សម្រាកថែទាំ​គ្រួសារដើម្បី​មើលថែសមាជិកគ្រួសារដែលមានបញ្ហាសុខភាពណាមួយ​ សូម​ផ្ដ​ល់​​​ឯកសារ​ណា​មួយដូច​ខាងក្រោម៖
      • លិខិតបញ្ជាក់អំពីស្ថានភាព​សុខភាពធ្ងន់ធ្ងរ ដែលអ្នក និង​អ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក បាន​បំពេញ​។
        ឬ៖
      • ទម្រង់បែបបទ​ច្បាប់ស្តីពីការ​ឈប់​សម្រាកព្យាបាលជំងឺ និង​ថែទាំ​ គ្រួសារ
        ឬ៖
      • ការផ្តល់​ដំណឹង​របស់វេជ្ជបណ្ឌិត​ដែលរួមបញ្ចូលព័ត៌មានដូចគ្នាទៅនឹងទម្រ​ង់​បែបបទ​នៃ​លិខិត​​​​បញ្ជាក់​ពីបញ្ហា​សុខភាពធ្ងន់ធ្ងរ​។
  • សម្រាប់ច្បាប់ឈប់សម្រាក​សម្រាប់​សមាជិកគ្រួសារទាហាន  មានហេតុផលសមស្រប​ជាច្រើនសម្រាប់ភាពចាំបាច់របស់ទាហាន ដូច្នេះហើ​យ ឯកសារសម្រាប់គាំទ្រការស្នើសុំរបស់អ្នក នឹង​មាន​លក្ខខណៈខុសៗ​គ្នា។ ពួកយើងនឹងត្រូវការឯកសារពីផ្នែក​យោធា ឬប្រភពផ្សេងទៀតដែលបង្ហាញថា អ្នកកំពុងដាក់ពាក្យសុំច្បាប់ ដោយសារ​ភាពចាំបាច់របស់យោធានៅ​​ក្រោមច្បាប់​ FMLA។
  • សម្រាប់ច្បាប់ឈប់សម្រាក​ដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយទារកទើបកើតនៅក្នុងគ្រួសារ ឪពុកម្ដាយអាច​ប្រើប្រាស់សំបុត្របញ្ជាក់កំណើតបាន។ ទាញយកទម្រង់.
    • សម្រាប់ច្បាប់ឈប់ដើម្បី​បង្កើត​ភាពស្និទ្ធស្នាលជាមួយកូនដែលយកមកចិញ្ចឹម ឬដាក់បញ្ចូល​ទៅក្នុងគ្រួសាររបស់អ្នក អ្នកអាចប្រើប្រាស់​ឯកសារតុលាការដែលបង្ហាញពីមណ្ឌលថែទាំ​កុមារ​​ ការស្មុំកូន​ ឬការដាក់ឲ្យ​ស្ថិតក្រោម​​អាណាព្យាបាលភាព​។ ទាញយកទម្រង់.

3. ដាក់ពាក្យសុំច្បាប់ ក្រោយពេលដែលហេតុ​ការណ៍សមស្រប​​បាន​​កើត​ឡើង ដូចជាការវះកាត់ ការសម្រាលកូន ឬការឈប់សម្រាក​ដើម្បីមើលថែ​ទាំ​សមាជិក​គ្រួសារដែលមានស្ថានភាព​សុខភាពធ្ងន់ធ្ងរ។

ទាញយកពាក្យសុំ

4.ទាញយកព័ត៌មានបន្ថែមស្ដីពីការទាមទារសំណងប្រចាំសប្ដាហ៍។

ទាញយក

តើខ្ញុំទទួលបានពេលវេលាប៉ុន្មាន?

  • រហូតដល់ 12 សប្តាហ៍ សម្រាប់ការ ច្បាប់ឈប់សម្រាកព្យាបាលជំងឺ។
  • រហូតដល់ 16 សប្តាហ៍ សម្រាប់ទាំងច្បាប់ឈប់សម្រាកព្យាបាលជំងឺ និងច្បាប់ឈប់សម្រាកថែទាំគ្រួសារ ប្រសិនបើអ្នកមានហេតុការណ៍សមស្របលើសពីមួយលើក នៅក្នុងឆ្នាំសុំច្បាប់តែមួយ។
  • ដល់ទៅ 18 សប្តាហ៍សម្រាប់ទាំងច្បាប់ឈប់សម្រាកព្យាបាលជំងឺ និងច្បាប់ឈប់សម្រាកថែទាំគ្រួសារប្រសិនបើអ្នកមានស្ថានភាពសុខភាពធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ។

និយោជករបស់អ្នក គឺ មិន តម្រូវឲ្យរក្សាទុកការងាររបស់អ្នកទេ ប្រសិនបើ៖

  • ក្រុមហ៊ុននោះ ប្រើប្រាស់បុគ្គលិកតិចជាង 50 នាក់
  • អ្នកបានធ្វើការឲ្យក្រុមហ៊ុននោះតិចជាងមួយឆ្នាំ
  • អ្នកបានធ្វើការតិចជាង 1250 ម៉ោងសម្រាប់ក្រុមហ៊ុននោះ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ