Cambodian
ស្នើសុំច្បាប់ឈប់សម្រាកមើលថែគ្រួសារ និងព្យាបាលជំងឺដោយទទួលបានប្រាក់កម្រៃនៅក្នុងរដ្ឋ WA
សម្រាប់សេវាជំនួយផ្នែកភាសាឥតគិតថ្លៃ សូមហៅទូរសព្ទទៅលេខ 833-717-2273 រួចជ្រើសយកជម្រើសទី 7 បន្ទាប់មកជម្រើសទី 2។ អ្នកជំនាញផ្នែកថែទាំអតិថិជននឹងឆ្លើយជាភាសាអង់គ្លេស។ សូមប្រាប់ពួកគេពីភាសាដែលអ្នកនិយាយ បន្ទាប់មកគេនឹងដាក់អ្នកឲ្យរង់ចាំ ខណៈពេលពួកគេរកអ្នកបកប្រែផ្ទាល់មាត់ឱ្យមកលើបណ្តាញ។
មានច្បាប់ឈប់សម្រាកដោយទទួលបានប្រាក់កម្រៃពីរប្រភេទសម្រាប់បុគ្គលិកភាគច្រើននៅក្នុងរដ្ឋ Washington៖
ច្បាប់សម្រាកព្យាបាលជំងឺ៖ ពេលដែលស្ថានភាពសុខភាពអ្នកមានភាពធ្ងន់ធ្ងរ ដែលមិនអាចឲ្យអ្នកធ្វើការងារបាន។ (ការវះកាត់ ការសម្រាកនៅលើគ្រែនៅពេលមានផ្ទៃពោះ ការសម្រាកក្រោយពេលសម្រាល ឬការព្យាបាលស្ថានភាពសុខភាពរ៉ាំរ៉ៃណាមួយ)
ច្បាប់ឈប់សម្រាកថែទាំគ្រួសារ (រួមបញ្ចូលទាំងច្បាប់ឈប់សម្រាកដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយកូន និងច្បាប់ឈប់សម្រាកសម្រាប់សមាជិកគ្រួសារទាហាន)
- ដើម្បីឈប់សម្រាកមើលថែរក្សាសមាជិកគ្រួសារដែលកំពុងមានស្ថានភាពសុខភាពធ្ងន់ធ្ងរ
- ដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយទារកទើបកើតនៅក្នុងគ្រួសារ ឬ៖
- ច្បាប់ឈប់សម្រាកសម្រាប់សមាជិកគ្រួសារទាហាន ដើម្បីឲ្យអ្នកបានចំណាយពេលជាមួយសមាជិកគ្រួសារណាម្នាក់ ដែលនឹងត្រូវបានបញ្ជូនទៅឈរជើងនៅក្រៅប្រទេស ឬដែលកំពុងត្រលប់មកពីឈរជើងវិញ។
ដើម្បីសុំច្បាប់បាន អ្នកត្រូវតែបានធ្វើការចំនួន 820 ម៉ោងក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ ម៉ោងធ្វើការនៅក្នុងរដ្ឋ Washington ទាំងអស់ នឹងត្រូវបានរាប់បញ្ចូល ទោះជា
អ្នកធ្វើការច្រើនកន្លែង ឬផ្លាស់ប្ដូរនិយោជកក៏ដោយ។
កិច្ចដំណើរការដាក់ពាក្យសុំ
1. ផ្ដល់ដំណឹងដល់និយោជករបស់អ្នក
2. ប្រមូលផ្ដុំឯកសារ
- ឯកសារបញ្ជាក់អត្តសញ្ញាណ សូមមើលរាល់ឯកសារដែលអាចទទួលយកបានទាំងអស់ តាមរយៈ paidleave.wa.gov/get-ready-to-apply។ អ្នកមិនតម្រូវឲ្យមានលេខរបបសន្តិសុខសង្គមដើម្បីដាក់ពាក្យសុំទេ។
- សម្រាប់ច្បាប់ឈប់សម្រាកព្យាបាលជំងឺ ឬច្បាប់ឈប់សម្រាកថែទាំគ្រួសារដើម្បីមើលថែសមាជិកគ្រួសារដែលមានបញ្ហាសុខភាពណាមួយ សូមផ្ដល់ឯកសារណាមួយដូចខាងក្រោម៖
- លិខិតបញ្ជាក់អំពីស្ថានភាពសុខភាពធ្ងន់ធ្ងរ ដែលអ្នក និងអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក បានបំពេញ។ ទាញយកទម្រង់
ឬ៖ - ទម្រង់បែបបទច្បាប់ស្តីពីការឈប់សម្រាកព្យាបាលជំងឺ និងថែទាំ គ្រួសារ
ឬ៖ - ការផ្តល់ដំណឹងរបស់វេជ្ជបណ្ឌិតដែលរួមបញ្ចូលព័ត៌មានដូចគ្នាទៅនឹងទម្រង់បែបបទនៃលិខិតបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរ។
- លិខិតបញ្ជាក់អំពីស្ថានភាពសុខភាពធ្ងន់ធ្ងរ ដែលអ្នក និងអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក បានបំពេញ។ ទាញយកទម្រង់
- សម្រាប់ច្បាប់ឈប់សម្រាកព្យាបាលជំងឺ ឬច្បាប់ឈប់សម្រាកថែទាំគ្រួសារដើម្បីមើលថែសមាជិកគ្រួសារដែលមានបញ្ហាសុខភាពណាមួយ សូមផ្ដល់ឯកសារណាមួយដូចខាងក្រោម៖
- សម្រាប់ច្បាប់ឈប់សម្រាកសម្រាប់សមាជិកគ្រួសារទាហាន មានហេតុផលសមស្របជាច្រើនសម្រាប់ភាពចាំបាច់របស់ទាហាន ដូច្នេះហើយ ឯកសារសម្រាប់គាំទ្រការស្នើសុំរបស់អ្នក នឹងមានលក្ខខណៈខុសៗគ្នា។ ពួកយើងនឹងត្រូវការឯកសារពីផ្នែកយោធា ឬប្រភពផ្សេងទៀតដែលបង្ហាញថា អ្នកកំពុងដាក់ពាក្យសុំច្បាប់ ដោយសារភាពចាំបាច់របស់យោធានៅក្រោមច្បាប់ FMLA។
- សម្រាប់ច្បាប់ឈប់សម្រាកដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយទារកទើបកើតនៅក្នុងគ្រួសារ ឪពុកម្ដាយអាចប្រើប្រាស់សំបុត្របញ្ជាក់កំណើតបាន។ ទាញយកទម្រង់.
- សម្រាប់ច្បាប់ឈប់ដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយកូនដែលយកមកចិញ្ចឹម ឬដាក់បញ្ចូលទៅក្នុងគ្រួសាររបស់អ្នក អ្នកអាចប្រើប្រាស់ឯកសារតុលាការដែលបង្ហាញពីមណ្ឌលថែទាំកុមារ ការស្មុំកូន ឬការដាក់ឲ្យស្ថិតក្រោមអាណាព្យាបាលភាព។ ទាញយកទម្រង់.
3. ដាក់ពាក្យសុំច្បាប់ ក្រោយពេលដែលហេតុការណ៍សមស្របបានកើតឡើង ដូចជាការវះកាត់ ការសម្រាលកូន ឬការឈប់សម្រាកដើម្បីមើលថែទាំសមាជិកគ្រួសារដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។
4.ទាញយកព័ត៌មានបន្ថែមស្ដីពីការទាមទារសំណងប្រចាំសប្ដាហ៍។
តើខ្ញុំទទួលបានពេលវេលាប៉ុន្មាន?
- រហូតដល់ 12 សប្តាហ៍ សម្រាប់ការ ច្បាប់ឈប់សម្រាកព្យាបាលជំងឺ។
- រហូតដល់ 16 សប្តាហ៍ សម្រាប់ទាំងច្បាប់ឈប់សម្រាកព្យាបាលជំងឺ និងច្បាប់ឈប់សម្រាកថែទាំគ្រួសារ ប្រសិនបើអ្នកមានហេតុការណ៍សមស្របលើសពីមួយលើក នៅក្នុងឆ្នាំសុំច្បាប់តែមួយ។
- ដល់ទៅ 18 សប្តាហ៍សម្រាប់ទាំងច្បាប់ឈប់សម្រាកព្យាបាលជំងឺ និងច្បាប់ឈប់សម្រាកថែទាំគ្រួសារប្រសិនបើអ្នកមានស្ថានភាពសុខភាពធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ។
និយោជករបស់អ្នក គឺ មិន តម្រូវឲ្យរក្សាទុកការងាររបស់អ្នកទេ ប្រសិនបើ៖
- ក្រុមហ៊ុននោះ ប្រើប្រាស់បុគ្គលិកតិចជាង 50 នាក់
- អ្នកបានធ្វើការឲ្យក្រុមហ៊ុននោះតិចជាងមួយឆ្នាំ
- អ្នកបានធ្វើការតិចជាង 1250 ម៉ោងសម្រាប់ក្រុមហ៊ុននោះ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ